/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចួលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង រួមទាំងថ្នាក់ដឹកនាំ នាយទាហានជំនាញ បានចួលរួមប្រជុំប្រចាំសប្តាហ៍ តាមរយៈវីដេអូបញ្ជូនរូបភាព និងសំលេង (zoom) ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅអគារប្រជុំប៊ុន លើត។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ដែលជាទ្រព្យសម្បត្តិមហាសាល  និងចូលរួមការពារបូរណភាពដែនដី និងសហការជួយសង្រ្គោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ October 7, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រង សាធារណមតិ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    14/08/2026

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញស្វាគមន៍ លោក អ៊ូច សោភ័ណ្ឌ ប្រធានប្រតិភូ តំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក​ ហែម​ ប៊ុនសំបូរ​ អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ចូលរួម​វគ្គបណ្តុះបណ្តាល​ ស្តីពីការងារពត៌មានវិទ្យា​ ការគ្រប់គ្រង​សាធារណៈមតិ​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    14/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ លោកស្រី ណាត ស្រីនាង មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាសង្កាត់ដងទង់ ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីវត្តអារាម និងជាថ្ងៃឧបោសថសីល នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) វត្តជោតញ្ញាណ វត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) និងវត្តព្រះធម្មសាគរារាម (ហៅវត្តពាមក្រសោប)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងាររបស់នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ដែលបានចុះបង្វឹក និងតាមដានការវាយតម្លៃពីខាងក្រៅដោយប្រើប្រាស់សំណុំឧបករណ៍ តាមដានការកែលម្អគុណភាពសេវាសុខាភិបាល។