រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំប្រជុំណែនាំទូទៅអំពីបច្ចេកទេសការងារប្រឡងដល់គណៈមេប្រយោគប្រចាំខេត្តកោះកុង

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង​ បានរៀបចំប្រជុំណែនាំទូទៅអំពីបច្ចេកទេសការងារប្រឡងដល់គណ:មេប្រយោគ​ទូទាំង​ប្រទេស ​ប្រចាំខេត្ត​ គណ:កម្មការ​អប្បមាទ​ ប្រធានមណ្ឌល អនុប្រធាន​មណ្ឌល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកោះកុង​ ឯកឧត្តម ប៉ូ ផល្លា ប្រធានក្រុមACU លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាអនុប្រធានគណៈមេប្រយោគទូទាំងប្រទេស ដោយមានការចូលរួមពីលោក លោកស្រី សមាជិកACU អប្បមាទទូទាំងប្រទេស គណៈមណ្ឌលទាំងបី តំណាងកងកម្លាំងទាំងបីរក្សាសុវត្ថិភាពមណ្ឌលប្រឡង តំណាងសុខាភិបាលខេត្តសរុប​ទាំងអស់ ​៣៩​នាក់ ស្រី ០៣នាក់​  នៅសាលប្រជុំតូច នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។

ថ្ងៃអាទិត្យ ៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង