/ / /

លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់បទពិសោធន៍ និងពង្រឹង​ប្រសិទ្ធភាព​ការងារ​ ដល់អធិការដ្ឋាននគរបាលស្រុកកោះកុង

លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់បទពិសោធន៍ និងពង្រឹង​ប្រសិទ្ធភាព​ការងារ​ ដល់អធិការដ្ឋាននគរបាលស្រុកកោះកុង។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការកោតសរសើរ ដល់កងកម្លាំងអធិការដ្ឋាន​ បំពេញការងារដោយទទួលបាននូវលទ្ធផលបានល្អប្រសើរ។
នៅចុងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ​ ក៏បានណែនាំដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់អនុវត្តការងារទៅតាមជំនាញរៀងៗខ្លួន ដែលទទួលខុសត្រូវ និងមានការសាមគ្គីភាព​ សហការល្អក្នុងអង្គភាព​ ទើបការងារទទួលបានជោគជ័យ៕
ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ October 5, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ក្រូចបុរី សីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង ចូលរួមកម្មវិធីអបអរសាទរទិវាជាតិបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ជំណូល”

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង