លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក្នុងពិធីប្រគេនទេយ្យទាន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគេនព្រះសង្ឃ គង់នៅវត្តចំនួន ៥វត្ត ក្នុងខេត្តកោះកុង ជាមួយគ្នានេះដែរលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានចូលបច្ច័យ ចំនួន ៥០០ ០០០រៀល ក្នុងមួយវត្ត លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានចូលបច្ច័យ ចំនួន ១០០ ០០០រៀល ក្នុងមួយវត្ត ព្រមទាំងប្រគេនបច្ច័យ ព្រះសង្ឃគង់នៅវត្តកណ្តោល ចំនួន ២០០ ០០០រៀល។
ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ October 3, 2024