លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលសហការរៀបចំដោយ រដ្ឋបាលខេត្តកោះកុង និងវេទិកាសម្ព័ន្ធសង្គមស៉ីវិល នៃទីស្តីការគណ:រដ្ឋមន្រ្តី ក្រោមកិច្ចសហការបច្ចេកទេសពីក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពអញ្ជើញចូលរួមមកពី រដ្ឋបាលខេត្ត រដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរសុខាភិបាល យុវជន ស.ស.យ.ក. ខេត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ចំនួន ៥០រូប។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ ក្រុមការងារបានចុះបាញ់ថ្នាំប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ នៅអាគាររដ្ឋបាលខេត្ត សាលមហោស្រពខេត្ត សួនច្បារមុខសាលាខេត្ត ស្ថិតក្នុងក្រុងខេមរភូមិន្ទ និងបន្តទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងមណ្ឌលចក្តាឡីស័កទី២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ជាកិច្ចបញ្ចប់ដំណើរបេសកកម្មក្នុងខេត្តកោះកុង៕