រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះដំណេីការតាមរបៀបវារៈដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាក្រុង ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង។
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារ សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលក្រុង ។
៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី គោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់រៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងខេមរភូមិន្ទ។
៥/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តកិច្ចលទ្ធកម្មប្រចាំ ត្រីមាសទី៣ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង។
៦/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែកញ្ញា ឆ្នាំ ២០២៤ របស់ រដ្ឋបាលក្រុង។
៧/ បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះបានរៀបចំឡេីងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
បិណ្ឌ ១៣
September 30, 2024