លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុក អញ្ជើញអមដំណើរ លោក ស្រេង ហុង អភិបាលរងខេត្ត នាំយកបច្ច័យទេយ្យទានប្រគេនព្រះសង្ឃនៅវត្តគងឆា ក្នុងឱកាសកាន់វេនបិណ្ឌទី១២ ស្ថិតក្នុងឃុំដងពែង។