/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក  លើរបៀបវារៈដូចខាងក្រោម : 

១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក

២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៣ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក

៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

៤/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែ កញ្ញា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែតុលា ឆ្នាំ២០២៤

៥/ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុម សាគរ ប្រចាំខែកញ្ញា ឆ្នាំ២០២៤

៦/ពិនិត្យ ពិភាក្សា និងអនុម័ត ស្ដីពីការកំណត់ ប្រធានបទ ទីកន្លែង កាលបរិច្ឆេទ និងសមាសភាពចូលរួម សម្រាប់វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សា ស្រុកបូទុមសាគរ ឆ្នាំទី១ អាណត្តិទី៤ ឆ្នាំ២០២៤  

៧/ពិនិត្យ ពិភាក្សា និងអនុម័តលក្ខខណ្ឌការងាររបស់មន្ត្រីរាជការរដ្ឋបាលស្រុក

៨/ផ្សេងៗ

    -កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

    -មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី ០៤នាក់។  នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

===================

ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក

បិណ្ឌ ៩ (Ben 9)

វេលាម៉ោង ៥: ០០ នាទីល្ងាច

អត្ថបទផ្សេងទៀត

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានដឹកនាំលោកស្រី អែម សុធឿន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយការអភិវឌ្ឍធនធានមនុស្ស និងការបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សហការជាមួយក្រុមការងារ អគ្គនាយកដ្ឋានជលផល ចុះប្រមូលព័ត៌មានទូរទៅដែលបានអនុវត្តន៍កន្លងមករបស់សហគមន៍នេសាទសម្រស់កោះស្ដេច

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះផ្សព្វផ្សាយអំពីសារ:សំខាន់ក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់គណៈកម្មការ និងសមាជិកសហគមន៍នេសាទជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    ចេញល្បាតត្រួតពិនិត្យបទល្មើសជលផល បានជួបប្រទះទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើនេសាទដោយឧបរកណ៍លបប្រើសច្រើន ឬលបកន្ទុយកណ្តុរ ក្នុងដែនសហគមន៍នេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរូមកិច្ចប្រជុំប្រគល់-ទទួលផ្ទៃដីទំហំ ៤ ៩៣៨ ម៉ែត្រការ៉េ ចេញពីចម្ការឈើដាំ (ឈើអាកាស្យា) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជូនអង្គភាពការិយាល័យទី២ នៃកងទ័ពជើងគោក សម្រាប់សាងសង់ជាទីស្នាក់ការប្រចាំខេត្តកោះកុង

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/06/2026

    លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង បានដឹកនាំមន្ត្រីខណ្ឌ ០១រូប ចុះធ្វើការផ្សព្វផ្សាយក្តាមសេះ ក្តាមថ្មពងក្រៅស្នូក ដល់សហគមន៍នេសាទចំនួន២ គឺមានសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ឃុំថ្មស ស្រុកបូទុមសាគរ និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង