សាខា កក្រក ខេត្តកោះកុង៖លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា កោះកុង នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានចាត់ឱ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូនថវិកាមនុស្សធម៌ចំនួន ៥០ម៉ឺនរៀល តាមរយះមន្ត្រីប្រចាំការក្រុងខេមរភូមិន្ទ ជូនដល់ប្អូនប្រុស តឹប ថៃ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យបាក់ជើងខាងស្តាំតម្រូវឱ្យទៅព្យាបាលនៅរាជធានីភ្នំពេញរស់នៅភូមិស្ទឹងវែង សង្កាង់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ជាការផ្តាំផ្ញើនាឱកាសនេះដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចូលរួមនិងផ្តល់នូវអំណោយជាថវិកាដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកជំទាវ កិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរពីសុខទុក្ខពលរដ្ឋនៅគ្រប់ទិសទី ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ ។
ទន្ទឹមនិងនេះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់មេត្តាបង្កើននូវការប្រុងប្រយ័ត្នឱ្យយបានខ្ពស់ពីគ្រោះថ្នាក់ចរាចរណ៍ ដែលជាហេតុបង្កឱ្យបងប្អូនងាយរងគ្រោះប្រសិនបើមិនចូលរួមគោរពទាំងអស់គ្បើកបរដោយពាក់មួកសុវត្តិភាព និង ចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីជៀសវាងនូវការជួបឧបទ្ទវហេតុដែលគួរឱ្យសោកសង្រេងដូចលើកនេះទៀត នា ពិសេសត្រូវថែរក្សាអនាម័យបរិស្ថានៅជុំវិញផ្ទះរបស់ខ្លួនឱ្យល្អ ។