រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ឧត្ដមសេនីយ៍​ត្រី​ មីន រស្មី ស្នងការ​រង​ ផែនការងារធនធានមនុស្ស​ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ​ខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងវត្តមាន ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ បញ្ហាផ្សេងៗ

លោក​ឧត្ដមសេនីយ៍​ត្រី​ មីន រស្មី ស្នងការ​រង​ ផែនការងារធនធានមនុស្ស​ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ​ខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការពង្រឹងវត្តមាន ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ បញ្ហាផ្សេងៗ និងផ្សព្វផ្សាយ ៖
១-សេចក្ដីណែនាំលេខ ១០០ ស.ជ.ណ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្ដីពីការពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីនគរបាលជាតិ
២-អនុក្រឹត្យលេខ ១៧៦ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការសូមច្បាប់ និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិ។
*សមាសភាពចូលរួម ៖
-លោកនាយការិយាល័យ
-លោកអធិការនគរបាលក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកថ្មបាំង
-លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧
-លោកអធិការរង ផែ្នកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការរងផ្នែកអត្តសញ្ញាណកម្ម
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល។
ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ September 27, 2024

អត្ថបទទាក់ទង