រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំកណ្តោល បានរៀបចំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមអធិបតីភាព លោក ហ៊ុយ សំណាង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោកមេភូមិ ទាំង៤ ប៉ុស្តិ៍ សរុប ១៣នាក់ ស្រី៣នាក់ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម១.ការបើកកិច្ចប្រជុំនិងមតិស្វាគមន៍២.ពិនិត្យកូរ៉ុម និងសមាសភាពចូលរួម៣.ពិនិត្យនិងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំប្រចាំខែ៤.ពិនិត្យ ពិភាក្សានិងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន៥.ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ និងសកម្មភាពការងារ របស់គ.ក.ន.ក ប្រចាំខែកញ្ញា៦.បញ្ហាផ្សេងៗ-ពិនិត្យលើរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រុមទ្រទ្រង់សុខភាពភូមិ និងមេភូមិ-ការជ្រើសរើសសមាសភាពថ្មីភូមិប្រលាន៧. មតិបូកសរុបនិងបិទអង្គប្រជុំ ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំលើកក្រោយ។

ប្រភព:រដ្ឋបាលឃុំកណ្តោល

——————————

ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤កញ្ញា 26, 2024បិណ្ឌ ៩ (Ben 9)វេលាម៉ោង៨:០០នាទីព្រឹក

អត្ថបទទាក់ទង