រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០៤ ឆ្នាំទី១ អាណត្តិទី៤

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំបានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី០៤ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់ រដ្ឋបាលស្រុកគិរីសាគរ
៤. ពិភាក្សាលើបញ្ហាប្រឈម
៥.សេចក្ដីផ្សេងដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោកអភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ ជំទប់១ឃុំ ស្មៀនឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យនៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។

ថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤
September 27, 2024

ទិវា​ទេស​ចរណ៍​ពិ​ភព​លោក (World Tourism Day)

បិណ្ឌ ១០ (Ben 10)

អត្ថបទទាក់ទង