/ / /

កិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ

នៅសាលាឃុំទួលគគីរ មានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែកញ្ញា ឆ្នាំ២០២៤ និងកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ ដឹកនាំដោយលោក ឡេក ស៊ុធន់ មេឃុំទួលគគីរ ។
ដោយកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំមានរបៀបវារៈសំខាន់ៗ ចំនួន ០៥ ដូចខាងក្រោម៖
១.ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំទួលគគីរ
២.ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូន មន្រ្តី បុគ្គលិកនៃរដ្ឋបាលឃុំទួលគគីរ ប្រចាំខែកញ្ញា ឆ្នាំ២០២៤
៣.ពិនិត្យ និងអនុម័តពង្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤
៤.រាយការណ៍ និងពិភាក្សាអំពីការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ
៥.បញ្ហាផ្សេងៗ
រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ“TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជារជ្ជទេយ្យករបុរេប្រទាន និងលោក ទេព លីហៀង មន្ត្រីការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុក្រុង និងជារជ្ជទេយ្យករបុរេប្រទានរង បានចូលរួម វគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្ដីពី “គណនេយ្យសាធារណៈ”

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ក្រូចបុរី សីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង ចូលរួមកម្មវិធីអបអរសាទរទិវាជាតិបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ជំណូល”

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ