នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំស្ដីពីករណីចាក់ដីមួយកន្លែងក្នុងឃុំជ្រោយស្វាយ និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរឃុំជ្រោយស្វាយ នៅសាលាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានចុះទៅដល់ទីតាំងជាក់ស្ដែង និងពិនិត្យឃើញថា ការចាក់ដីនៅទីតាំងខាងលើនេះមិនបានលប់ព្រៃកោងកាងឡើយ ដោយបានចាក់ដីជាប់នឹងជ្រលងព្រែក តែមិនមានដើមកោងកាងទេ ហើយម្ចាស់ដីបានយកអេស្កាវទ័រ កាយតាមបង្គោលដែលមន្ត្រីជំនាញបានបោះរួចផងដែរ។
ប្រភព: ប៊ួ សុភា