រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការប្រឆាំងទារុណកម្មខេត្តកោះកុង ចុះពិនិត្យ និងបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្ត

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រឆាំងទារុណកម្មខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យ និងបើកប្រអប់ទទួលបណ្តឹងនៅក្នុងពន្ធនាគារខេត្ត។ ជាលទ្ធផលនៃការបើកប្រអប់ទទួលបណ្ដឹងនៅក្នុងពន្ធនាគារខេត្ត មិនមានលិខិត ឬបណ្ដឹងឡើយ។ យោងតាមការរាយការណ៍របស់លោកឧត្តមអគ្គានុរក្សថ្នាក់ទី២ ប្រធានពន្ធនាគារ បានឱ្យដឹងថា ការគ្រប់គ្រងទណ្ឌិត និងជនជាប់ឃុំ ចំនួន ៦៧៩នាក់ ស្រី ៤៩នាក់ ត្រូវបានប្រព្រឹត្តទៅល្អប្រសើរដូចប្រក្រតី ទាំងការគ្រប់គ្រង សន្តិសុខសណ្តាប់ធ្នាប់ និងសុខភាពអនាម័យ។  ចំពោះសំណើ សំណូមពរផ្សេងៗរបស់ពន្ធនាគារ ដូចជា៖ វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីពន្ធនាគារដើម្បីបង្ការទប់ស្កាត់គ្រោះអាសន្នក្នុងពន្ធនាគារ ក៏ត្រូវបានសម្របសម្រួលដោយចូលរួមវគ្គបណ្ដុះបណ្ដាលនៅស្នងការដ្ឋាននគរបាលខេត្តចប់ជាស្ថាពរ និងបានជ្រាបពីបញ្ហាផ្សេងៗទៀតនៅក្នុងពន្ធនាគារ។ បន្ថែមពីនេះ ចំពោះវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈខ្លីដែលបានសហការរៀបចំដោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង និងពន្ធនាគារខេត្ត ត្រូវបានបណ្ដុះបណ្ដាលឱ្យទណ្ឌិត និងជនជាប់ឃុំចូលសិក្សា និងបញ្ចប់ជាបន្ដបន្ទាប់៕
ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទទាក់ទង