/ / /

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្រ្តី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងឯកសារក្បួននីតិវិធីប្រតិបត្តិការរបស់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ នៅទីរួមខេត្តតាកែវ

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្រ្តី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងឯកសារក្បួននីតិវិធីប្រតិបត្តិការរបស់មន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានសមាសភាពចូលរួមមកពីខេត្តចំនួន០៩ មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត ខេត្តកែប និងខេត្តតាកែវ សរុបចំនួន ៤៧នាក់ ស្រី៣៩នាក់ នៅទីរួមខេត្តតាកែវ។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ ពង្រឹងសមត្ថភាពមន្រ្តី/ភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងការជួយជនរងគ្រោះបានទាន់ពេលវេលា ព្រមទាំងបំពេញភារកិច្ចរបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្ងៃពុធ ២កើត ដល់ថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ២០២៤

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក គិត សុផា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក រ៉ាំង សិរីរតនៈ ប្រធាននាយកដ្ឋានសនវកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូសវនកម្មនៃនាយកដ្ឋានសវនកម្ម ក្នុងកិច្ចប្រជុំបិទសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ រវាងតំណាងរបស់សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    15/06/2026

    លោកស្រី ស្វាយ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ តាមប្រព័ន្ធ Video Conference

  • ហេង គីមឆន/
    15/06/2026

    ដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង