រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារប្រតិភូអធិការកិច្ច នៃក្រសួងផែនការ ចុះធ្វើអធិការកិច្ច នៅមន្ទីរផែនការខេត្តកោះកុង

ថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោក សូ វណ្ណៈ អគ្គាធិការរង ប្រធានប្រតិភូអធិការកិច្ច នៃក្រសួងផែនការ បានដឹកនាំក្រុមការងារចំនួន ០៤រូប ចុះធ្វើអធិការកិច្ចដើម្បីវាយតម្លៃលើអភិក្រមហានិភ័យ ក្នុងការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ចើញចូលរួមពី លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរផែនការ សរុបចំនួន ២៨នាក់ ស្រី ០៩នាក់ នៅសាលប្រជុំមន្ទីរផែនការ គោលបំណងនៃការធ្វើអធិការកិច្ច គឺដើម្បីធានា ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងការវាយតម្លៃដោយផ្អែកលើអភិក្រមហានិភ័យ និងករណីសង្ស័យផ្ដោតលើដូចជា:

១.ប្រព័ន្ធការងារ និងការគ្រប់គ្រង

២.ការគ្រប់គ្រងធនធានមនុស្ស

៣.ការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព របស់មន្ទីរ

៤.ការរៀបចំ គ្រប់គ្រងថវិកា និងការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

៥.ការប្រើប្រាស់ធនធានតាមវិស័យការងារ

៦.ការអនុវត្តការងារប្រចាំឆ្នាំ

៧.កិច្ចការងារពាក់ព័ន្ធផ្សេងៗ ។

ជាលទ្ធផលក្នុងកិច្ចប្រជុំបិទការងារអធិការកិច្ច គណៈប្រតិភូអធិការកិច្ចរបស់អគ្គាធិការដ្ឋាន និងក្រុមការងាររបស់មន្ទីរបានប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ និងផុលផុសលើគ្រប់ទិដ្ឋភាពនៃលទ្ធផលការងារ រកឃើញដោយមានការសួរដេញដោល និងបកស្រាយយ៉ាងក្បោះក្បាយតាមរយៈភស្ដុតាងនីមួយៗច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវរបស់ក្រុមការងារទាំងពីរ។ តាមការធ្វើអធិការកិច្ច ក្រុមការងារអាចសន្និដ្ឋានបានថា ជាទូទៅថ្នាក់ដឹកនាំមន្ទីរផែនការ បានដឹកនាំគ្រប់គ្រង តាមដានត្រួតពិនិត្យ លើប្រតិបត្តិការ ធនធានមនុស្ស ការប្រើប្រាស់ថវិកា និងទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធីរបស់ក្រសួងហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ហើយសម្រេចបាននូវសមិទ្ធផលការងារជាច្រើន។

អត្ថបទទាក់ទង