26/05/2020(02:00 នាទីរសៀល)
....................................
លោក វ៉ន វ៉ាត តំណាង លោក វាំង វីរះ មេឃុំតានូន ដោយមានការចូលរួមពី សសយកឃុំ បានចុះសួរសុខទុក្ខ និងបាននាំយកថវិការបស់លោក មេឃុំ និងសសយកឃុំ និងសសយកស្រុក ចំនួន ៣៥០,០០០៛ ជូនដល់គ្រួសារមេម៉ាយក្រីក្រ សមាជិកក្នុងគ្រួសារមានជម្ងឺរលាកតំរងនោមធ្ងន់ធ្ងរ ខ្វះលទ្ធភាពព្យាបាល ស្ថិតក្នុងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.........................................................
ថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០
May 26, 2020