លោក អៀវ វណ្ណរ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិនិត្យ និងសម្រេចលើការរៀបចំទិន្នន័យសុរិយោដីក្នុងភូមិសាស្ត្រខេត្តកោះកុង ជា Shapefiles ដោយរួមបញ្ចូលតំបន់ការពារ តំបន់ឧទ្យានជាតិ តំបន់គម្របព្រៃឈើ តំបន់ព្រៃកោងកាង តំបន់ប្រភពទឹកធម្មជាតិ តំបន់ឆ្នេរសមុទ្រ និងព្រែក ក្រោមធិបតីភាពលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤