លោកមុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នារសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំណែនាំការងារមួយចំនួនដល់ក្រុមព័ត៌មាននិងសាធារណៈមតិ។
លោកប្រធានមន្ទីរបានមានប្រសាសន៍ថា ក្នុងនាមជាក្រុមព័ត៌មាន និងសាធារណៈមតិ ត្រូវអនុវត្តការងារចំពោះមុខ អ្វីដែលសំខាន់គឺផ្ដោតទៅលើការសម្រង់មតិរបស់សាធារណៈជន ពាក់ព័ន្ធការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដល់ទៅលើការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគៀគរថវិកាបន្ថែម និងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ។កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្ដោយព្រំដែន ដោយផ្នោតការយកចិត្តទុកដាក់លើផ្លូវក្រវ៉ាត់ព្រំដែន អំពាវនាវដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាក្នុងការកសាងក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង។