លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ចាត់លោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា ចូលរួមប្រជុំសិក្សាគម្រោងសាងសង់អគារ ១ខ្នង មានបួនបន្ទប់ នៅសាលាឧបសម្ព័ន្ធអូរសំរោង ប្រព័ន្ធទឹកស្អាតសាលាបឋមសិក្សាពោធិ៍បឹង និងសម្ភារសិក្សានៅសាលាឧបសម្ព័ន្ធក្រាំងក្អែក ក្រោមការសម្របសម្រួលដោយលោក នូ ម៉ុនសារិទ្ធ ប្រធានស្តីទីអង្គការការីតាសកម្ពុជា (Cambodia) នៅសាលាបឋមសិក្សាពោធិ៍បឹង ឃុំដងពែង។