រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ចូលរួមកិច្ចប្រជុំក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តកោះកុង

លោកស្រី ឈុន សុជាតា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង រសៀលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ចូលរួមកិច្ចប្រជុំក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរងខេត្ត។ កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ចំនួនពីរ÷

១.ពិនិត្យពិភាក្សាទៅលើគម្រោងថវិកាសកម្មភាពសមិទ្ធិកម្មសម្រាប់ឆ្នាំ២០២៤ ធ្វើយ៉ាងណាឱ្យគម្រោងផែនការមួយនេះមានលក្ខណ:សមស្របទៅនឹងសកម្មភាពជាក់ស្ដែងក្នុងការប្រយុទ្ធនិងជំងឺអេដស៍ នៅក្នុងខេត្តកោះកុង។

២.ពិភាក្សាលើការរៀបចំសេចក្តីព្រាង ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍។

លោកស្រី ឈី វ៉ា បានមានប្រសាសន៍ថាក្រោយពីបញ្ចប់កិច្ចប្រជុំនេះ លោកស្រីនឹងលើកសំណើជូនរដ្ឋបាលខេត្ត រៀបចំសេចក្តីជូនដំណឹងដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីអនុវត្តការងារឱ្យស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។

អត្ថបទទាក់ទង