រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំគណៈអភិបាលក្រុង ដើម្បីត្រួតពិនិត្យទៅលើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ មុននឹងដាក់ឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ខាងមុខ។
កិច្ចប្រជុំនេះបានរៀបចំឡើងសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង៨:៣០ នាទីព្រឹក ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
August 26, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



