ថ្ងៃព្រហស្បតិ៍ ០៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង២.០០នាទីរសៀល លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
+សមាសភាពចូលរួមមាន ៖
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ សមាជិកភូមិ១ មេភូមិ២ និង មេភូមិកោះស្រឡៅ នៃឃុំកោះកាពិ អនុប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ ប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះស្រឡៅ នាយករងសាលាបឋមសិក្សាឡាំដាំ នាយករងសាលាបឋមសិក្សាកោះកាពិ និងតំណាងប៉ុស្តិ៍សុខភាពឃុំកោះកាពិ
- សរុបចំនួន ១៦នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ ៕