រដ្ឋបាលឃុំភ្ញីមាស
…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា លើកទី២៧ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នាយកសាលាពាមកាយ នាយិកាសាលាតានី អនុប្រធានប្រជាការពារ និងតំណាងប្រជាពលរដ្ឋ សរុប ២៣នាក់ ស្រី៩នាក់។
អំពីរបៀបវារ:រួមមាន÷
១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៥ ឆ្នាំទី២ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៤
៣/ អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/ ពីនិត្យ និងអនុម័តលើការកំណត់អត្ដសញ្ញាណកម្មគ្រួសារក្រីក្រ
៥/.ពិភាក្សាលើបញ្ហាផ្សេងៗនិងដំណោះស្រាយ
………………………………
ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង,ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤