/ / /

ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរផែនការខេត្តកោះកុង

នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាកដឹកនាំ និងមន្ត្រីរាជាការ នៃមន្ទីរផែនការខេត្ត ពិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម អគ្គនាយក អគ្គនាយរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រតិភូក្រសួងផែនការ 

ជាកិច្ចចាប់ផ្តើម លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង អញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍គោរពជូនគណៈអធិបតី និងអង្គពិធីទាំងមូល ។ ថ្លែងក្នុងពិធី លោកប្រធានមន្ទីរ បានលើកឡើងអំពី (១)ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពលខេត្ត (២)តួនាទីភារកិច្ច រចនាសម្ព័ន្ធដឹកនាំ និងស្ថានភាពមន្ត្រីរាជការមន្ទីរផែនការ (៣) សមិទ្ធផលការងារដែលសម្រេចបានគិតត្រឹម ៧ខែដើមឆ្នាំ ២០២៤ (៤) បញ្ហាប្រឈម និង(៥) សំណូមពរ ។

ប្រសាសន៍សំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកោះកុង ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងចក្ខុវិស័យ របស់រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០។  ថ្លែងក្នុងពិធីនាឪកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូននូវវឌ្ឍនភាពការងារមួយចំនួនដែលក្រសួងផែនការសម្រេចបាននាពេលកន្លងមក រួមមាន (១) ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (២) ការងារតាមដានការអនុវត្តសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ (៣) ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញដោយរលូន និង (៤) ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារលើកកម្ពស់អាហាររូបត្ថម្ភ ដែលជាមូលដ្ឋាននៃការកសាងមូលធនមនុស្សជំនាន់ក្រោយ សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។  ផ្សារភ្ជាប់និងការងារអាហាររូបត្ថម្ភ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីការគិតគូររបស់ក្រសួងផែនការ លើគោលនយោបាយជាតិប្រជាជនសម្រាប់ការទាញយកផលប្រយោជន៍ជា អតិបរមា ពីភាគលាភប្រជាសាស្រ្តទី១ ទី២ និងទី៣។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរអំពីសារៈសំខាន់នៃការធ្វើអង្កេត និងជំរឿន ព្រមទាំងការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះការធ្វើទំនើបកម្មស្ថិតិជាតិ ដែលក្នុងនេះក្រសួងផែនការ មានគោលដៅប្រែក្លាយការប្រមូលទិន្នន័យដោយប្រើកម្រងសំណួរលើក្រដាស ទៅជាការប្រើប្រាស់ឧបករណ៍ថាប្លេតជំនួសវិញ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ថ្មីៗនេះក្រសួងផែនការបានទទួលថាប្លេតចំនួន៩០០គ្រឿង ដែលនេះនឹងបង្កលក្ខណៈងាយស្រួលដល់ការធ្វើអង្កេតជំរឿន ចន្លោះជំរឿន ដែលមានមន្ត្រីប្រមូលទិន្នន័យក្រោម១០០០នាក់ អាចប្រើប្រាស់ថាប្រេត សម្រាប់ចុះស្រង់ទិន្នន័យជំរឿន និងអង្កេត។ ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកោះកុង និងលើកទឹកចិត្តដល់ការកសាង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកោះកុង ។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង និងសហការី បានជួបពិភាក្សាជាមួយក្រុមការងារ​នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ស្ដីពីគម្រោងសិក្សាស្រាវជ្រាវដែលមានចំណងជើង ថា «ការវាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទ ក្នុងបរិបទសុខភាព តែមួយ (RACSMEI)» របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅខេត្តកោះកុង​

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល