រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច បានបេីកការដេញថ្លៃទៅលេីគម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ០២ខ្សែប្រវែង ០,៦៦៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,៥០ម៉ែត្រ និងសាងសង់លូកាត់ផ្លូវ ០៣កន្លែង ដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានបេីកការដេញថ្លៃទៅលេីគម្រោងជួសជុលផ្លូវគ្រួសធម្មជាតិ ០២ខ្សែប្រវែង ០,៦៦៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,៥០ម៉ែត្រ និងសាងសង់លូកាត់ផ្លូវ ០៣កន្លែង ដាក់ស្លាកសញ្ញាគម្រោង ០១កន្លែង ដែលមានក្រុមហ៊ុនចំនួន ០៤បានដេញថ្លៃ ហេីយក្រុមហ៊ុនដែលឈ្នះការដេញថ្លៃទាបជាងគេ គឺបានទៅលេីឈ្មោះ ប៊ុនលី ប៊ុនធឿន ជាតំណាងក្រុមហ៊ុន មង្គលរតនៈលី ១៨ ដែលបានដាក់តម្លៃដេញថ្លៃចំនួន ២៦៩.០០០.០០០រៀល ដោយមានសមាភាពចូលរួមមានដូចជា លោក គង់ ហួត នាយករងទីចាត់ការអន្តរវិស័យ និងជាមន្ត្រីបច្ចេកទេសសាលាខេត្ត លោក ជួ ន សំអាត អភិបាលរងស្រុកគិរីសាគរ លោក សាយ ហេង មេឃុំកោះស្ដេច និងសមាជិកគណៈកម្មការលទ្ធកម្ម ស្ថិតនៅសាលាឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ 

ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤
August 20, 2024

អត្ថបទទាក់ទង