រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំក្នុងឆ្នាំ២០២៤ សាងសង់ផ្លូវបេតុងអាមេ ចំនួន១ខ្សែ ក្នុងឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់

រដ្ឋបាលឃុំព្រែកខ្សាច់ បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំក្នុងឆ្នាំ២០២៤ សាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែក្នុងឃុំព្រែកខ្សាច់ក្រោមអធិបតីភាពលោក រៀម រុំ មេឃុំព្រែកខ្សាច់ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិព្រែកខ្សាច់ ។
ក្នុងនោះមានការអញ្ជើញចូលរួមពី លោក គង់ ហួត មន្ត្រីបច្ចេកទេសសាលាខេត្តកោះកុង និងតំណាងក្រុមហ៊ុនចំនួន៤រួមមាន:

១.លោក ប៊ុនលី ប៊ុនធឿន តំណាងក្រុមហ៊ុន មង្គលរតន:18 តម្លៃដាក់ដេញថ្លៃចំនួន២៥៦,២០០,០០០៛ (ទទួលបានតម្លៃទាបជាងគេក្នុងការសាងសង់ផ្លូវបេតុងខាងលើ

២.លោក ហ៊ាង ចិត្រ តំណាងក្រុមហ៊ុន ចំរើន រតន:លីលី ឯ.ក តម្លៃដាក់ដេញថ្លៃចំនួន២៦៤,៩០០,០០០

៣.លោក តាំង ទិត្រ តំណាងក្រុមហ៊ុន កក់ ស៊ុនសេង តម្លៃដាក់ដេញថ្លៃចំនួន៣៦៧,៦០០,០០០៛

៤.លោក ភ័ស្ភ សុផារិទ្ធ តំណាងក្រុមហ៊ុន ពៅ ផល្លា តម្លៃដាក់ដេញថ្លៃចំនួន២៦៧,៩០០,០០០៛

===============================
ថ្ងៃចន្ទ១៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ August 19, 2024

អត្ថបទទាក់ទង