/ / /

ផ្សព្វផ្សាយ នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង ០៩ ចំនុច

ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានសហការ ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង កម្លាំងជំនាញគ្រឿងញៀនក្រុង កម្លាំងជំនាញសណ្ដាប់ធ្នាប់ក្រុង និងមានការចូលរួមពី លោកចៅសង្កាត់រងទី២ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ បានចុះធ្វើការ ផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង ០៩ ចំនុច នៅចំណុចផ្ទះមេភូមិ ០៣ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ស្តីពី “ថ្ងៃនេះថ្ងៃស្អែក គ្មានគ្រោះថ្នាក់ចរាចរណ៍” ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ៣៤ នាក់ ស្រី ១២ នាក់។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បាននាំយក ​គ្រឿងឧបភោគបរិភោគមានដូចជា​ ​អង្ករ ២៥ គីឡូក្រាម​ ទឹកត្រីទឹកស៊ីអ៊ីវ ស្កស ប៊ីចេង ខ្ទឹមស ជាដើម និងថវិកាសេវាសង្គម​ ​របស់រដ្ឋបាលឃុំ​ចំនួន ៥០០,​០០០ រៀល (មួយរយពាន់រៀលគត់) ​ក្នុងមួយគ្រួសារ​ ដើម្បីជួយឧបត្ថម្ភដល់​គ្រួសារ លោក យាយ ឈ្មោះ សែត វឿន ដែលជាជនចាស់ជរានៅក្នុងភូមិ ព្រែកខ្សាច់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋចំនួន ៣នាក់ ស្រី ១នាក់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានជួលគ្រឿងចក្រឈូសឆាយសំអាតទីធ្លាមុខសាលាមត្តេយ្យ ឱ្យបានស្អាត និងមានសោភ័ណភាព ស្ថិតនៅភូមិភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនម្នាក់ឈ្មោះ ភោគ សុគ្រី អាយុ ២៤ឆ្នាំ រស់នៅភូមិកៀនក្រឡាញ់

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានឧបត្ថម្ភដល់​ គ្រួសារ លោកស្រី ឈ្មោះ ព្រំ ផល ដែលជាប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយ នៅក្នុងភូមិ សំរុងតាកែវ

  • ហេង គីមឆន/
    20/09/2026

    សារលិខិតចូលរួមរំលែកមរណទុក្ខ សូមទូលថ្វាយ អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ជាចៅប្រសារ ព្រមទាំងក្រុមគ្រួសារ