រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើង នៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោ

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរឃុំ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើង នៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ការអនុវត្តនេះមានការចូលរួម÷
១.កងកម្លាំងកងរាជអាវុធហត្ថ
២.កងកម្លាំងអធិការនគរបាលស្រុក ជាលទ្ធផលនៃការចុះអនុវត្តសកម្មភាពនេះឃើញថាៈ

  • បានអប់រំណែនាំ ដល់អ្នកជិះម៉ូតូ រម៉កកង់បី និងរថយន្ត លើការពាក់មួកសុវត្ថិភាព គ្រឿងញៀន ក្មេងទំនើង ពាក់ខ្សែក្រវ៉ាត់ និងការបើកបរមានការបន្ថយល្បឿនជៀសវាងកើតបញ្ហាផ្សេងៗ
  • បានណែនាំ ដែលផ្ទុកលើសចំណុះរបស់រថយន្ត និងម៉ូតូ ។
    ថ្ងៃសៅរ៍ ១៣កើត​ ខែស្រាពណ៍ ឆ្នាំរោង ឆស័ក​ ព.ស.​ ២៥៦៨​
    ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤
    វេលាម៉ោង៨:០០នាទីយប់

អត្ថបទទាក់ទង