លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយ ស្ដីពីការដាក់បញ្ចូលបន្ថែមសកម្មភាពពាក់ព័ន្ធនឹងការគ្រប់គ្រងដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ឃុំ សង្កាត់ និងកម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្ដី និងកុមារ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង២:០០នាទីរសៀល