លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ជាប្រធានគណៈបញ្ជាការឯកភាពស្រុកបូទុមសាគរ បានអមដំណើរ លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះសួរសុខទុក្ខកម្លាំងប្រចាំការ គណៈបញ្ជាការឯកភាពស្រុក ដើម្បីពង្រឹងសុវត្ថិភាពចរាចណ៍ផ្លូវគោគ និងអាវុធជាតិផ្ទុះ នៅគល់ស្ពានព្រែកជីក ស្ថិតនៅភូមិតាំកន់ ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានប្រគល់ជូននូវភេសជ្ជៈ១០កេស និងទឹកបរិសុទ្ធ១៥យួរ ជាអំណោយរបស់លោកជំទាវអភិបាលខេត្តកោះកុង។ ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:៣០នាទីរសៀល