លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ នៃការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ជូនដល់គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមូលដ្ឋានរាជអាវុធហត្ថស្រុក កងកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុក មេឃុំទាំងបី មេភូមិទាំង ១៣ ក្នុងស្រុកមណ្ឌលសីមា នឹងបានដាក់វិធានការ ពិនិត្យតាមដានស្ថានការណ៍ គ្រប់ភូមិសាស្ត្រ ហ្នឹងរាល់សកម្មភាពដែលកើតមានឡើង ក្នុងករណីសង្ស័យជាមុខសញ្ញាចូលរួមការបាស់បោរ បាតុកម្ម នៅថ្ងៃទី១៨ ខែសីហា ខាងមុខ ជាពិសេសកម្មកររោងចក្រ និងប្រជាពលរដ្ឋឆ្លងដែន ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង១០:០០នាទីព្រឹក