រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ធោង ចន្រ្ទា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះសម្របសម្រួល ណែនាំផ្សព្វផ្សាយ និតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យ និងណែនាំនិតិវិធីការធ្វើបច្ចុប្បន្នភាពបណ្ណសធម៍ជិតអស់សុពលភាពចុងឆ្នាំ២០២៤ តាមបណ្ដាឃុំចំនួន២ នៅក្នុងស្រុកស្រែអំបិល

នាថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតពីលោកប្រធានមន្ទីរផែនការ លោក ធោង ចន្ទ្រា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានដឹកនាំក្រុមការងារ សរុបចំនួន ០២នាក់ ចុះសម្របសម្រួល ណែនាំផ្សព្វផ្សាយ និតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងតាមដានត្រួតពិនិត្យ និងណែនាំក្រុមការងារឃុំពីនិតិវិធីការធ្វើបច្ចុប្បន្នភាពបណ្ណសធម៍ជិតផុតសុពលភាពចុងឆ្នាំ២០២៤ នៅតាមបណ្ដាឃុំចំនួន០២ រួមមានឃុំជ្រោយស្វាយ និងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

គោលបំណង គាំទ្របច្ចេកទេស ដល់ក្រុមការងារពាក់ព័ន្ធ មន្ត្រីសម្របសម្រួល ខេត្ត ក្រុងស្រុក ឃុំសង្កាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យ ការប្រើប្រាស់មុខងារគ្រប់គ្រងមាតិជំទាស់ និងសំណូមពរ Public IDPoor App ការប្រើប្រាស់ App IDPoorថ្មី ការតាមដានត្រួតពិនិត្យ និងដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យបច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្ដល់ ជំនួយ ឬសេវាផ្សេងៗ ។ ជាលទ្ធផលក្រុមការងារឃុំសង្កាត់ អ្នកទទួលបន្ទុកប្រើប្រាស់ឧបករណ៍តាប្លេក(Tablet) និងអ្នកពាក់ព័ន្ធនាៗបានដឹងពីគោលបំណងស្ដីពីនិតិវិធីអត្តសញ្ញាកម្មគ្រួសារងាយរងហានិភ័យនិងការប្រើប្រាស់ឧបករណ៍តាប្លេក(Tablet) ការតាមដានត្រួតពិនិត្យ មានសមត្ថភាពសម្របសម្រួល គាំទ្របច្ចេកទេសនៅគ្រប់ថ្នាក់ សម្រាប់ដំណើរការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះ និងការប្រើប្រាស់ឧបករណ៍តាប្លេត(Tablet) ។

អត្ថបទទាក់ទង