លោកស្រី ចាអែត ជំទប់ទី១ឃុំប៉ាក់ខ្លង ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និង មេភូមិប៉ាក់ខ្លង២ មេភូមិប៉ាក់ខ្លង៣ អនុភូមិនាងកុក មេភូមិចាំយាម និងប្រជាពលរដ្ឋដែលជាជនពិការភាពចំនួន៧នាក់បានសហការជាមួយអង្គការជនពិការកម្ពុជាដឹកដោយ លោក វ៉ន ជា មន្ត្រីគម្រោងជាន់ខ្ពស់និងលោកឡុង ប៉ោស៊ីប្រធានអង្កការតំណាងជនពិការខេត្តកោះកុង និងមន្ត្រីរបស់អង្គការជនពិកាទាំងអស់ដែលត្រូវពិភាក្សា និងត្រូវទទួលបានការគាំទ្រលើមុខរបរខ្នាតតូចរបស់ពួកគាត់ពីគម្រោងការប្រែប្រួលអាកាសធាតុដោយគិតគូពីបរិយាបន្នពិការភាពក្នុងគោលបំណងដើម្បីពិភាក្សាពិនិត្យ និងប្រកាសឈ្មោះអ្នកដែលទទួលបានសម្ភារ:សម្រាប់ប្រកបមុខរបរខ្នាតតូចរបស់ពួកគាត់ នៅសាលាឃុំប៉ាក់ខ្លង ។
ថ្ងៃពុធ ១០កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤