/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលស្តីទី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុកបូទុមសាគរ ចូលរួមអមអំណើរ ឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្តូងទឹក ក្នុងពិធីប្រគេនទេយ្យវត្ថុចំនួន៤វត្ត គឺ ១.វត្តពោធិរង្សី ហៅវត្តកណ្តោល ២.វត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ៣.វត្តគិរីបូទុម ហៅវត្តតាអុក ៤.និងវត្តគិរីមាលីជលសាធម្មទស្សនា ហៅវត្តភ្នំត្រងោល

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ពេជ្រ សិលា អភិបាលស្តីទី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក បានដឹកនាំមន្រ្តីនៃរដ្ឋបាលសាលាស្រុកបូទុមសាគរ ចូលរួមអមអំណើរ ឯកឧត្តម មាស ប៊ុនឡី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្តូងទឹក ក្នុងពិធីប្រគេនទេយ្យវត្ថុ រួមមាន÷ ទៀនចំណាំព្រះវស្សា អង្ករ មី ទឹកត្រី ត្រីខកំប៉ុង ប្រេងឆា ទឹកសុទ្ធ និងភេសជ្ជ:ជាដើម ព្រមទាំងបច្ច័យបួនផងដែរ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៤វត្ត គឺ ១.វត្តពោធិរង្សី ហៅវត្តកណ្តោល ២.វត្តចន្ទមុនីរាម ហៅវត្តអណ្តូងទឹក ៣.វត្តគិរីបូទុម ហៅវត្តតាអុក ៤.និងវត្តគិរីមាលីជលសាធម្មទស្សនា ហៅវត្តភ្នំត្រងោល ដោយពិធីប្រគេនទេយ្យវត្ថុនេះ ធ្វើឡើងនៅវត្តអណ្តូងទឹក ស្ថិតនៅភូមិ-ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីអាជ្ញាធរភូមិឃុំ ប្រជាការពារ និងពុទ្ធបរិស័ទចំណុះជើងវត្ត ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩: ៣០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    24/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ លើករណីសំណើសូមសម្របសម្រួល និងពន្លឿននីតិវិធីដោះស្រាយលើបញ្ហាការសាងសង់ សំណង់លើផ្លូវសាធារណៈរបស់រដ្ឋ ១កន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    24/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សាកសួរសុខទុក្ខបងប្អូនអាជីករលក់ដូរនៅកំពង់ផែទេសចរណ៍កោះស្តេច

  • ហេង គីមឆន/
    23/03/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង” ចំនួន ០៦លិខិត

  • ហេង គីមឆន/
    23/03/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងស្ពានលូភ្លោះដែលក្រុមហ៊ុន សួន ស៊ីលី បានម៉ៅការសាងសង់កន្លងមកមិនទាន់បានត្រឹមត្រូវតាមស្តង់ដា

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម និងថវិការដ្ឋបាលឃុំចំនួន ៤០មុឺនរៀល ជូនប្រជាពលរដ្ឋឈ្មោះ លន់ ម៉ាប់ ដែលត្រូវភ្លេីងឆេះផ្ទះ