លោកស្រី លិកា ចរិយា អនុប្រធានមន្ទីរព័ត៌មានខេត្តកោះកុង តំណាងលោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងមន្ត្រីចំនួន ៥ នាក់ទៀតបានចូលរួមពិធីបើកវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិនិងវិជ្ជាសង្គ្រោះបឋម ។ វគ្គផ្សព្វផ្សាយនេះបានធ្វើឡើងនារសៀលថ្ងៃទី ៩ ខែសីហាឆ្នាំ២០២៤ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។
ការរៀបចំវគ្គផ្សព្វផ្សាយនេះឡើងក្នុងគោលបំណងបញ្ជ្រាបពីសកម្មភាពមនុស្សធម៌សំដៅពង្រឹងការគាំទ្រនិងបន្ថែមនូវការគាំទ្រមូលនិធិសម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះនិងងាយរងគ្រោះជាពិសេសផ្ដល់នូវការយល់ដឹងផ្នែកសង្គ្រោះបឋមជូនដល់ក្រុមគោលដៅសម្រាប់ជួយសង្គ្រោះជនរងគ្រោះឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។