ប៉ុស្ដិ៍នគរបាលរដ្ឋបាលជំនាប់ បានចុះល្បាតក្នុងមូលដ្ឋាននិងបានធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច(ស្ដីពី ការយល់ដឹងពីច្បាប់គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ)ដល់ប្រជាពលរដ្ឋស្ថិតនៅភូមិជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន០៧នាក់ស្រី០២នាក់ នៅព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ថ្ងៃសៅរ៍ ០៤ កើត ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ប្រភប:ប៉ុស្តិ៍នគរបាលរដ្ឋបាលជំនាប់