រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារចុះសម្របសម្រួល ណែនាំផ្សព្វផ្សាយនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យ តាមបណ្ដាឃុំ ក្នុងស្រុកថ្មបាំង

ដោយទទួលបានការអនុញ្ញាតយល់ព្រមពីលោកប្រធានមន្ទីរផែនការ លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរខេត្ត បានដឹកនាំក្រុមការងារសរុប ០៥នាក់ ចុះសម្របសម្រួល ណែនាំផ្សព្វផ្សាយនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យតាមបណ្តាឃុំចំនួន ៥ ស្រុកថ្មបាំង រួមមាន៖ឃុំឬស្សីជ្រុំ,តាទៃលើ,ថ្មដូនពៅ,ប្រឡាយ, ជំនាប់  ដើម្បីណែនាំការធ្វើបច្ចុប្បន្នភាពគ្រួសារជិតផុតសុពលភាព និង សម្ភាសន៍សំណាកគ្រួសារទទួលបានពីប្រព័ន្ធ ។

គោលបំណង៖

-សម្ភាសន៍ជាមួយក្រុមការងារឃុំក្នុងដំណើរការអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ

-ត្រួតពិនិត្យតាប្លេត 

- ដើម្បីបង្ហាញអំពីវិធីសាស្ត្រ និងនីតិវិធីក្នុងការអនុវត្តគ្រួសារជិតផុតសុពលភាព

-តាមដានត្រួតពិនិត្យការអនុវត្តនាពេលកន្លងមក

- ការអនុវត្តលើតាប្លេតដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្របច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្តល់ជំនួយឬសេវាផ្សេងៗ

- ចងបដាផ្សព្វផ្សាយមុខងារការប្រើប្រាស់ App មតិយោបល់និងសំណូមពរ

លទ្ធផល

- សម្ភាសន៍  ចែករំលែកបទពិសោធន៍ និង បង្ហាញជូន ការប្រើប្រាស់ App-IDPoor ជូនក្រុមការងារទាំង ៥ឃុំ

- សម្ភាសន៍គ្រួសារសំណាកទទួលបានពីប្រព័ន្ធសរុប ៦គ្រួសារ អវត្តមាន ២គ្រួសារ(ចំណាកស្រុក)

- សំណាកគ្រួសារជិតផុតសុពលភាព តាមបណ្តាភូមិមួយចំនួន ពុំទាន់បានធ្លាក់ចូលក្នុង តាប្លេតឃុំ ។

អត្ថបទទាក់ទង