ថ្ងៃសុក្រ ០១កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វរលាម៉ោង ០៨:៣០នាទីព្រឹក លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំ ស្តីពីការអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកមណ្ឌលសីមា ក្នុងគោលដៅ ដើម្បីកំណត់សមិទ្ធិផល និងបញ្ហាប្រឈមនានា នៃការអនុវត្តរចនាសម្ព័ន្ធថ្មី។
ដោយកិច្ចប្រជុំនេះផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម ៖
១-ការធានានិរន្តិរភាពរដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
២-ការគ្រប់បុគ្គលិក
៣-ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ
៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូល
៥-ការគាំទ្រដល់រដ្ឋបាលឃុំ
៦-អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
៧-អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។