/ / /

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ក្រុមការងារទទួលបន្ទុកគ្រោះមហន្តរាយ និងសុខភាពសាខា បានសហការជាមួយអនុសាខា កក្រក ស្រុកថ្មបាំង ស្រុកកោះកុង បានដឹកនាំអ្នកស្ម័គ្រចិត្តបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ បានចំនួន១០ភូមិ នៅក្នុងឃុំឬស្សីជ្រុំ ឃុំជំនាប់ ឃុំប្រឡាយ ស្រុកថ្មបាំង និងឃុំជ្រោយប្រស់ ស្រុកកោះកុង ក្រោមជំនួយឧបត្ថម្ភរបស់កាកបាទក្រហមអន្តរជាតិ (ICRC)

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ ក្រុមការងារទទួលបន្ទុកគ្រោះមហន្តរាយ និងសុខភាពសាខា បានសហការជាមួយអនុសាខា កក្រក ស្រុកថ្មបាំង ស្រុកកោះកុង បានដឹកនាំអ្នកស្ម័គ្រចិត្តបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ បានចំនួន១០ភូមិ នៅក្នុងឃុំឬស្សីជ្រុំ ឃុំជំនាប់ ឃុំប្រឡាយ ស្រុកថ្មបាំង និងឃុំជ្រោយប្រស់ ស្រុកកោះកុង ក្រោមជំនួយឧបត្ថម្ភរបស់កាកបាទក្រហមអន្តរជាតិ (ICRC) ។

សកម្មភាពចុះផ្សព្វផ្សាយនោះផងដែរក្រុមការងារ សូមអំពាវនាវ និងលើកបង្ហាញពីរបៀបបង្ការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​
៤.​ ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​
៥.​ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​
៦. ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ​ ។

ក្រុមការងារបានចុះផ្សព្វផ្សាយចងផ្ទាំងផ្សព្វផ្សាយ ៤ផ្ទាំង បិទ Posterបានចំនួន៣៩សន្លឹក ចែកប័ណ្ណប្រកាសចំនួន១៥៤សន្លឹក ផ្តល់សាប៊ូដុំចំនួន៤៦ដុំ អាល់កុល៥២ដប ម៉ាស់១៩៩សន្លឹក អាវយឺត១៧០អាវ និងចាក់សារអប់រំតាមឃោសនាសព្ទមានៈការកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីឌ១៩ បានចំនួន២៧១ ខ្នងផ្ទះ ដែលមានប្រជាជនសរុបសរុបប្រមាណជា ៩១៨នាក់ ស្រី៥៩២ នាក់ ជនពិការ៤នាក់ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ ញ៉ែម សាខន ស ខេង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ និងលោកស្រី ព្រមនាយទាហាន នាយទាហានរង ពលទាហាន បាននំាយកទេយ្យទាន និងបច្ច័យ មកប្រគេនព្រះសង្ឃ ចំនួន ២ វត្ត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    07/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ ជាថវិកា អង្ករ និងឧបភោគបរិភោគមួយចំនួន ពីសមាគមធនាគារនៅកម្ពុជា