រដ្ឋបាលឃុំទួលគគីរ បានរៀបចំអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅវត្តរុក្ខសិលារាម ហៅវត្តតាចាត ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ជំនួយការភូមិ ជំនួយការឃុំ សហគមន៍តំបន់ការពារធម្មជាតិទួលគគីរ ក្រុមប្រជាការពារភូមិ លោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យក្នុងឃុំ គ្រូពេទ្យនៃប៉ុស្តិ៍សុខភាពទួលគគីរ ក្រុមកីឡាករអ៊ំទូកនាគខេត្តកោះកុង ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុប ចំនួន ១៥១អង្គ/នាក់ ស្រី ៦១នាក់។
ថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៧:០០នាទីព្រឹក