ក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការឃុំ សាលាបឋមសិក្សាកោះកាង និងប្រជាពលរដ្ឋក្នុងឃុំពាមក្រសោប បានចូលរួម អបអរ សាទរ ពិធីបេីកការដ្ឋានសាងសង់ព្រែកជីក "ហ្វូណនតេជោ" ដែលជាគំនិតផ្តួចផ្តើមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយដែលគំរោងស្ថិតក្រោមការអនុវត្តផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា ។
ថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៧:០០នាទីព្រឹក