ព្រះតេជគុណ ធី អាំភុន ប្រធានកិត្តិយសអនុសាខា និងលោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោកស្រីអនុ ប្រធាន បានដឹកនាំក្រុមការងារឃុំប៉ាក់ខ្លង ព្រមទាំងសប្បុរសជន ចុះជួយសាងសង់ជួសជុលដំបូលផ្ទះគ្រួសារក្រីក្រឈ្មោះ ហ៊ី ទឹម ភេទស្រី អាយុ៦២ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបបដើរបេះត្រគួនចិញ្ចឹមកូនមានសតិមិនគ្រប់ និងចិញ្ចឹមចៅចំនួន០៣នាក់ រស់នៅភូមិ២ ឃុំប៉ាក់ខ្លង ដោយចំណាយអស់ថវិកា ៩០០,០០០រៀល។
ក្នុងនោះមានសប្បុរសជនជួយឧបត្ថម្ភមានដូចខាងក្រោម:
១.អនុសាខាជួយសង្គសីចំនួន១០សន្លឹក
២.លោក សុខ ភិរម្យ ប្រធាន ១០០,០០០រៀល
៣.ព្រះតេជគុណ ធី អាំភុន ប្រធានកិត្តិយសអនុសាខា ១០០,០០០រៀល
៤.លោកស្រី គាំ គីមឈី អនុប្រធានកិត្តិយស ៥០,០០០រៀល
៥.លោក សេង សាយ អនុប្រធានកិត្តិយស ៥០,០០០រៀល
៦.លោក រស់ ស៊ីថា អនុប្រធានកិត្តិយស ៥០,០០០រៀល
៧.លោកស្រី គង់ វាសនា អនុប្រធាន១០០,០០០រៀល
៨.លោកស្រី ស្រី ពិនសោភា ៥០,០០០រៀល
៩.លោក ម៉ែន ចាន់ដារ៉ា ៥០,០០០រៀល
១០.លោកស្រី លី មុន្នី ៥០,០០០រៀល
១១.លោកស្រី សុង រំដេង ២០,០០០រៀល
១២.លោកស្រី សៀន ១០០,០០០រៀល
១៣.លោកស្រី ងី មួយសៀន ៤០,០០០រៀល
ថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង១០:៣០នាទីព្រឹក