រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជួន ភារ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តស្តីពីការកែសម្រួលសមាសភាពគណៈកម្មកាធិការបណ្តុះបណ្តាលខេត្តកោះកុង

កោះកុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ វេលាព្រឹក នៅសាលប្រជុំ(ខ) នៃរដ្ឋបាលខេត្ត លោក ជួន ភារ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តស្តីពីការកែសម្រួលសមាសភាពគណៈកម្មកាធិការបណ្តុះបណ្តាលខេត្តកោះកុង ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ អភិបាលខេត្ត។

មតិបើកកិច្ចប្រជុំ ដោយ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃ គណៈអភិបាលខេត្តកោះកុង និងអនុប្រធានគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តកោះកុង។

បន្ទាប់មកអានសេចក្តីសម្រេចលេខ ០៨១/២៤ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត នៃគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយ អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត កោះកុង និងជាប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង។

មតិណែនាំ និងបិទកិច្ចប្រជុំ ដោយ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃ គណៈអភិបាលខេត្តកោះកុង និងអនុប្រធានគណៈកម្មាធិការ បណ្តុះបណ្តាលខេត្តកោះកុង។

អត្ថបទទាក់ទង