រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អ៊ូច ទូច​ ប្រធានមន្ទីរ​ បានបេីកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំព្រះពុទ្ធសាសនា​ និងពាហិរសាសនាក្នុងខេត្តកោះកុង​ ស្តីពី​ការត្រៀមលក្ខណៈរៀបចំអបអរសាទរពិធីបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ​ នាថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៤​ តាមរយៈការវាយ​គង​ វាយជួង​ ទូងស្គរ​ គោះត្រដោក​នៅតាមគ្រប់វត្តអារាម​ វិហារ​ ស្នាក់ការ​ថ្វាយបង្គំ

នារសៀលថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៤​ នៅសាលមន្ទីរធម្មការនិងសាសនាខេត្តកោះកុង៖​ លោក​ អ៊ូច ទូច​ ប្រធានមន្ទីរ​ បានបេីកកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំព្រះពុទ្ធសាសនា​ និងពាហិរសាសនាក្នុងខេត្តកោះកុង​ ស្តីពី​ ការត្រៀមលក្ខណៈរៀបចំអបអរសាទរពិធីបេីកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ​ នាថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២៤​ តាមរយៈការវាយ​គង​ វាយជួង​ ទូងស្គរ​ គោះត្រដោក​នៅតាមគ្រប់វត្តអារាម​ វិហារ​ ស្នាក់ការ​។
កិច្ចប្រជុំនេះមានការនិមន្ត​ និងអញ្ជេីញចូលរួមពី៖
-​ ព្រះលក្ខណ៍មុនី​ វង្ស​ ពិជ័យ​ ព្រះជាគណៈថ្នាក់កិត្តិយស​ ព្រះមេ​
​ គណគណៈធម្មយុត្តិកនិកាយ​
-​ តំណាងសាលាគណគណៈមហានិកាយ​ខេត្តកោះកុង​
-​ លោក​ ម៉ាត់​ ការីម​ ប្រធានគណៈអ៉ីម៊ាំខេត្ត​
-​ លោក​ ទូច​ រិទ្ទី​ ប្រធានគណៈកម្មការគ្រឹស្ទបរិស័ទខេត្ត​
-​ លោក​ គឹម​ សុវណ្ណារិទ្ធិ​ ប្រធានសហគមន៍គ្រឹស្ទបរិស័ទគណៈ​
​ និកាយប្រូតេស្តង់​
-​ លោក​ លេង​ ស៊ីន​ ប្រធានសហគមន៍កាតូលិកខេត្តកោះកុង
-​ និងថ្នាក់ដឹកនាំម៉ាស្ចិត​ វិហារ​ និងថ្នាក់ការថ្វាយបង្គំទូទាំងខេត្ត​
​ កោះកុង
-​ ព្រមទាំងមន្ត្រីក្រោមឱវាទមន្ទីរ
ឆ្លៀតក្នុងឱកាសនោះលោកប្រធានមន្ទីរបានក្រេីនរំលឹកដល់ថ្នាក់ដឹកនាំសាសនាទាំងអស់​ សូមចូលរួមសហការរៀបចំអបអរសាទរឱ្យបានអធិកអធម​ ព្រោះនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ។

អត្ថបទទាក់ទង