ថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៨:៣០នាព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំផែនការ អបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
+ សមាសភាពចូលរួម៖
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ
- នាយប៉ុស្ដិ៍នរគបាលរដ្ឋបាលឃុំ
- នាយរងប៉ុស្ដិ៍នរគបាលការពារព្រំដែនទឹក
- ប្រធានប៉ុស្ដិ៍សុខភាព
- មេភូមិ១ មេភូមិ២ និងអនុភូមិកោះស្រឡៅ
- លោកនាយកសាលាបឋមសិក្សាឡាំដាំ
- លោកនាយករងសាលាបឋមសិក្សាកោះកាពិ
- អនុប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ
+ សរុបចំនួន ១៦នាក់ ស្រី០១នាក់ នៅសាលាឃុំកោះកាពិ ។