រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរស្តីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសោភណភាពក្នុងបរិវេណមន្ទីរ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរស្តីទី នៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំសោភណភាពក្នុងបរិវេណមន្ទីរ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ មន្រ្តីនិងមន្រ្តីជាប់កិច្ចសន្យា សរុបចំនួន១៣រូប (ស្រី ២រូប)។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានអង្គប្រជុំ បានមានប្រសាសន៍ ណែនាំដល់មន្រ្តីត្រៀមរៀបចំចងបដាឬប៉ាណូ និងគ្រឿងឧបករណ៍ស្គរសម្រាប់ធ្វើការទូង ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤

អត្ថបទទាក់ទង