លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
ប្រារព្ធ នៅថៃ្ងព្រហស្បតិ៍ ១២រោជ ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។