រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ក្រោមអធិបតីភាពលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល កងម្លាំងទាំងបី លោកនាយកឧទ្យាននុរក្ស មេឃុំ ជំទប់គ្រប់ឃុំ លោក លោកស្រី ប្រធានការិយាល័យចំណុះស្រុក កិច្ចប្រជុំនេះដំណើការតាមរបៀបវារៈដូចខាងក្រោម÷១.ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំលើកមុន២.ពិនិត្យ និងអនុម័ត ប្រតិទិនប្រជុំសាមញ្ញប្រចាំខែរបស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ រយៈពេល១២ខែ ឆ្នាំ២០២៤-២០២៥៣.ពិនិត្យ និងអនុម័ត ដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាថ្មបាំង អាណត្តិទី៤៤.បញ្ហាផ្សេងៗដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤